មិនទុកទេ! រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចប់ការងារមន្ត្រីជាប់កិច្ចសន្យា ២រូប ដែលបើករថយន្តសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពចាក់អង្រែ ក្រោយទារលុយ ២០០ដុល្លារ ថ្លៃដឹកសពជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍។

 មិនទុកទេ! រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចប់ការងារមន្ត្រីជាប់កិច្ចសន្យា ២រូប ដែលបើករថយន្តសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពចាក់អង្រែ ក្រោយទារលុយ ២០០ដុល្លារ ថ្លៃដឹកសពជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍។


មន្ត្រីជាប់កិច្ចសន្យាទាំងពីររូបមានឈ្មោះ៖ លោក វៃ វ៉ាន់ និងលោក យ៉េង វណ្ណៈ ដែលជាមន្ត្រីជាប់កិច្ចសន្យានៅមណ្ឌលសុខភាពចាក់អង្រែ។


សូមជម្រាបថា ក្រសួងសុខាភិបាលបានកំណត់ថា សេវារថយន្តសង្គ្រោះដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព (របស់មន្ទីរពេទ្យ) ទៅលំនៅដ្ឋាននៃសព ក៏មិនតម្រូវគិតថ្លែដែរ៕






Powered by Blogger.